Posts

Rolls-Royce បង្ហាញ​វត្តមាន​ផ្លូវ​ការ​នៅ​កម្ពុជា

ភ្នំពេញៈ  បន្ទប់​តាំង​បង្ហាញ​រថយន្ត​ប្រណីត​តម្លៃ​ខ្ទង់​លាន​ដុល្លារ​អាមេរិក Rolls-Royce បាន​បើក​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដ៏​ក្រីក្រ​មួយ កាល​ពី​ម្សិល​មិញ បន្ទាប់ពី​បាន​ការ​ប្រកាស​នាំ​ចូល​ផ្លូវ​ការ​កាល​ពី ខែ​មិថុនា ឆ្នាំ​មុន។ វត្តមាន​រថយន្ត​ប្រណីត​នេះ ត្រូវ​បាន​គេ​ព្យាករ​ពី​ភាព​វិជ្ជមាន​សម្រាប់​ទីផ្សារ​ដ៏​តូច​មួយ​នេះ។ តាម​សូចនាករ​របស់​ធនាគារ​ពិភពលោក​កាលពី ឆ្នាំ​២០១៣ ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំ​របស់​កម្ពុជា​មាន ១ ០០៦ ដុល្លារ។ កាល​ពី ខែ​មិថុនា ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​តែង​តាំង​ក្រុម​ហ៊ុន HGB Group Co Ltd ជា​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត Mazda និង Kia នៅ​កម្ពុជា ធ្វើ​ជា​ដៃគូ​ជា​ផ្លូវ​ការ។ ហាង​តាំង​បង្ហាញ​នេះ​មាន​ទំហំ ៥៤០ ម៉ែត្រ​ការ៉េ ស្ថិត​នៅ​តាម​ផ្លូវ​លេខ ២១៧។ រថយន្ត Rolls-Royce ម៉ូដែល Phantom ម៉ូ​ដែល Wraith និង Ghost ត្រូវ​បាន​តាំង​បង្ហាញ​ជាមួយ​នឹង​តម្លៃ​ចាប់​ផ្ដើម​ប្រហែល ៦៥០ ០០០ ដុល្លារ ដល់​ជាង ១ លាន​ដុល្លារ។ ក្រុម​ហ៊ុន​ក៏​បាន​បង្កើត​អគារ​ជួសជុល​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ផង​ដែរ។ លោក ចម ប្រសិទ្ធ រដ្ឋ​មន្ដ្រី​ក្រសួង​ឧស្សាហ​កម្ម​និង​សិប្បកម...

កម្ពុជា​ចាំ​បាច់​អភិវឌ្ឍ​វិស័យ​អប់រំ​បែប​វិទ្យាសាស្រ្ត

ក្នុង​ពិធី​ពិព័រណ៍​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​ជាតិ​លើក​ដំបូង​នៅ​កម្ពុជា កាល​ពី​សប្តាហ៍​មុន សិក្ខាកាម​ដែល​បាន​ចូល​រួម​កំពុង​ព្យាយាម​ប្រើ​ប្រាស់​មធ្យោបាយ​របស់​ខ្លួន​ផ្ទាល់​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ទ្រឹង​ជា​យូរ​មក​ហើយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ពោលគឺ​ជំរុញ​ឲ្យ​ក្រុម​យុវជន​មាន​ចំណាប់​អារម្មណ៍​នឹង​វិស័យ​អប់រំ​ផ្តោត​លើ​លក្ខណៈ​វិទ្យាសាស្ត្រ។ ថ្លែង​ចេញ​ពី​អគារ​ដ៏​ធំ​មួយ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក Allen Tan អ្នក​ដឹក​នាំ​រៀបចំ​កម្មវិធី​នេះ បាន​ឲ្យ​ដឹង​ថា យើង​នៅ​ទីនេះ ដោយ​សារ​យើង​ជឿជាក់​ថា ប្រទេស​កម្ពុជា​នឹង​ងាក​ទៅ​រក​អនាគត និង​តម្រូវការ​អាជីព​ផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា)។ ដោយ​មាន​សិស្ស​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​សិស្ស​ទាំង​អស់​ចូល​រួម ឬ​ស្មើ​នឹង ១១ ម៉ឺន​នាក់​ដែល​បាន​ចូល​សិក្សា​នៅ​សាកល​វិទ្យាល័យ បច្ចុប្បន្ន​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ផ្នែក​ទាក់ទង​នឹង​ពាណិជ្ជកម្ម លំហូរ​ទិន្នផល​អប់រំ​នា​ពេល​ថ្មីៗ​នេះ គឺ​ហាក់​ដូច​ជា​ដើរ​មិន​ស្រប​ជាមួយ​នឹង​ទស្សន​វិស័យ​របស់​រដ្ឋាភិបាល ឬ​ពួកគេ​អាច​ចាត់​ទុក​ថា មិន​ត្រូវ​គ្នា​ជាមួយ​នឹង​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច​នា​...

FDI អាស៊ាន​ច្រើន​ជាង​ចិន​ជា​លើក ទី២

ក្រុង​ហ្សាការតាៈ  ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ទាក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) សរុប​រួម​គ្នា​ច្រើន​ជាង​ប្រទេស​ចិន ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​នៅ ឆ្នាំ​២០១៤ ខណៈ​កំណើន​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ប្រទេស​ចិន បាន​ធ្លាក់​ចុះ។ តែ​បើ​គិត​តាម​ប្រទេស​នីមួយៗ​វិញ លំហូរ​ចូល​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ក្នុង​តំបន់​នេះ​គ្មាន​តុល្យភាព​នោះ​ទេ ដោយ​បាន​ប្រែ​ប្រួល​តាម​ការ​ផ្លាស់​ប្តូរ​នយោបាយ និង​ការ​ចំណាយ​ផ្សេងៗ​លើ​ការ​ធ្វើ​អាជីវកម្ម។ យោង​តាម​ការ​ព្យាករ​ដែល​សារ​ព័ត៌មាន Thomson Reuters ទទួល​បាន បាន​បង្ហាញ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​នៅ​ប្រទេស​សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ​គឺ ១២៨ ពាន់​លាន​ដុល្លារ​នៅ ឆ្នាំ​២០១៤ ពោល​គឺ​ខ្ពស់​ជាង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​ហូរ​ចូល​ប្រទេស​ចិន ដែល​មាន​ចំនួន​តែ ១១៩,៥៦ ពាន់​លាន​ដុល្លារ។ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ប្រទេស​ហ្វីលីពីន បាន​កើន​ឡើង​ខ្ពស់​បំផុត ៦៦ ភាគរយ ខណៈ​នៅ​ប្រទេស​ថៃ ដែល​យោធា​បាន​ដណ្តើម​អំណាច​កាល​ពី​ឆ្នាំ​មុន​នោះ លំហូរ​ចូល​វិនិយោគ​ផ្ទាល់...

Microsoft គ្រោង​ចេញ​លក់ Window 10 ជំនាន់​ថ្មី​ក្នុង​ឆ្នាំ​នេះ

ក្រុង​រ៉េដម៉ុងៈ  ក្រុម​ហ៊ុន Microsoft Corp ដែល​កំពុង​កែប្រែ​កម្មវិធី​សូហ្វវែរ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​មួយ​ដែល​គ្រប់​គ្រង​ដោយ​កុំព្យូទ័រ​ចល័ត​នោះ​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​ខ្លួន​គ្រោង​នឹង​ចេញ​កម្មវិធី Windows 10 ជំនាន់​ថ្មី​នៅ​ក្នុង​ប្រទេស​ចំនួន ១៩០ នៅ​រដូវ​ក្តៅ​ក្នុង​ឆ្នាំ​នេះ។ ក្រុម​ហ៊ុន​នេះ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចំ​ពេល​មាន​ការ​រៀបចំ​សន្និសីទ​ស្តី​ពី​សហគមន៍​វិស្វកម្ម​ហាដវែរ Windows របស់​ខ្លួន​នៅ ទីក្រុង​ហ្សិនជិន ក្នុង ប្រទេស​ចិន ថា កម្មវិធី​សូហ្វវែរ​នេះ​នឹង​ត្រូវ​ចេញ​លក់​ជា ១១១ ភាសា។ កម្មវិធី​នេះ​នឹង​មាន customizations នៃ Windows 10 មួយ​ចំនួន សម្រាប់​ទីផ្សារ​ប្រទេស​ចិន ដូចជា​កម្មវិធី​ជំនួយការ​ផ្ទាល់ Cortana ជា​ភាសា​ចិន​ផង​ដែរ។ ក្រុម​ហ៊ុន Microsoft ដែល​បាន​ដាក់​បង្ហាញ​កម្មវិធី Windows 10 ដំបូង​កាល​ពី​ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​នឹង​ដាក់​លក់​នៅ​ពេល​ណា​មួយ​ក្នុង​ឆ្នាំ​នេះ។ កម្មវិធី Windows 10 មាន​កម្មវិធី​ស្វែង​រក​គេហទំព័រ​ថ្មី​មួយ ដែល​នឹង​ជំនួស​ឲ្យ​កម្មវិធី Internet Explorer សម្រា...

អ៊ីរ៉ង់​អាច​បង្កើន​ទិន្នផល​ប្រេង​ប្រចាំ​ថៃ្ង ១ លាន​ធុង

ក្រុង​តេអេរ៉ង់ៈ  ប្រទេស​អ៊ីរ៉ង់ បាន​ឲ្យ​ដឹង​ថា ប្រទេស​របស់​ខ្លួន​អាច​បង្កើន​ទិន្នផល​ប្រេង​ប្រចាំ​ថ្ងៃ​ចំនួន ១ លាន​ធុង​ទៀត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​មួយ​បាន​លុប​ចោល​ទណ្ឌកម្ម​មួយ​ចំនួន ដែល​ការ​បង្កើន​ទិន្នផល​នេះ​នឹង​ទាមទារ​តំណែង​ជា​ប្រទេស​ផ្គត់​ផ្គង់​ប្រេង​ធំ​ជាង​គេ​ទីពីរ​របស់​អង្គការ OPEC មក​វិញ។ ខណៈ​ទណ្ឌកម្ម​មួយ​ចំនួន​នឹង​ត្រូវ​កាត់​បន្ថយ​បន្តិច​ម្តងៗ​នោះ ក្រុម​អ្នក​អង្កេត​ឧស្សាហកម្ម​ភាគ​ច្រើន​បាន​យល់​ស្រប​ថា សមត្ថភាព​បង្កើន​ទិន្នផល​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៥​ឆ្នាំ និង​ថវិកា​ប្រមាណ ១០ ពាន់​លាន​ដុល្លារ​លើ​ការ​វិនិយោគ។ នេះ​បើ​យោង​តាម​ប្រធាន​ក្រុម​ហ៊ុន​ក្នុង​ឧស្សាហ​កម្ម​ប្រេង​ដែល​បាន​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ លោក Mohsen Shoar អ្នកវិភាគ​ប្រចាំក្រុមហ៊ុន​ Continental Energy DMCC នៅ​ប្រទេស​ឌូបៃ ដែល​បានជួយ​ក្រុមហ៊ុន​ ConocoPhillips ចរចា​កិច្ច​សន្យា​ប្រេង​នៅ​ប្រទេស​អ៊ីរ៉ង់​នៅទសវត្សរ៍​ឆ្នាំ ១៩៩០​បាន​ថ្លែងថា៖«​កត្តា​ចាំ​បាច់​ទីមួយគឺ​ការ​វិនិយោគ»​។ លោក​បាន​ឲ្យ​ដឹង​តាមទូរស័ព្ទ​ថា៖«​ដើម្បី​ទទួល​បានទិន្នផល​ប្រេង​ខ...

Honda ប្រមូល​រថយន្ត​បន្ថែម​នៅ​សហរដ្ឋ​អាមេរិក

ក្រុង​តូក្យូៈ  ក្រុមហ៊ុន Honda Motor បាន​បង្កើន​ការ​ប្រមូល​រថយន្ត​បន្ថែម​លើ​ការ​ប្រមូល​ដែល​មាន​ស្រាប់​នៅ​អាមេរិក​ចំនួន​ប្រមាណ ១០ ម៉ឺន​គ្រឿង​ទៀត​ទាក់​ទង​នឹង​បញ្ហា​ពោង​ខ្យល់​សុវត្ថិភាព​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន Takata Corp។ ការ​ប្រមូល​រថយន្ត​មក​វិញ​ជា​ថ្មី​នេះ​មាន ១០៤ ៨៧១ គ្រឿង​ជា​រថយន្ត​ប្រភេទ USV ម៉ូដែល Honda Pilot ស៊េរី​២០០៨ រថយន្ត​ម៉ូដែល Accord ស៊េរី​២០០១ និង​រថយន្ត​ម៉ូដែល Civi cស៊េរី ២០០៤។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ហាយវ៉េ​របស់​អាមេរិក។ ការ​ប្រមូល​រថយន្ត​លើក​ក្រោយ​បំផុត​របស់​ក្រុម​ហ៊ុន Honda នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​អាមេរិក​ក្នុង​ខែ​នេះ​បាន​ជំរុញ​ឲ្យ​ម្ចាស់​រថយន្ត​ប្តូរ​ពោង​ខ្យល់​សុវត្ថិភាព​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជា​បន្ទាន់៕

ចិន​ស្វាគមន៍​អាមេរិក​ចូល​រួម​ក្នុង​ធនាគារ​អភិវឌ្ឍន៍​ថ្មី

ក្រុង​ប៊ែរឡាំងៈ  លោក Shi Yaobin អនុ​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ចិន បាន​ប្រាប់​សារ​ព័ត៌មាន អាល្លឺម៉ង់​ថា ប្រទេស​របស់​លោក​នឹង​ស្វាគមន៍​តួនាទី​របស់​អាមេរិក​ក្នុង​ធនាគារ​អន្តរជាតិ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​របស់​ចិន​បាន​ពិពណ៌នា​រដ្ឋាភិបាល ក្រុង​វ៉ាស៊ីនតោន ថា​ឆាប់​មួម៉ៅ និង​មាន​ការ​សង្ស័យ​ជ្រុល​ពេក។ លោក Shi បាន​ប្រាប់​សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ Handelsblatt ក្នុង​បទ​សម្ភាស​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​ស្វាគមន៍​អាមេរិក​ក្នុង​ការ​ចូល​រួម​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី (AIIB)»។ សហរដ្ឋ​អាមេរិក​យល់​ថា ធនាគារ AIIB ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​ដើម​ទុន​ចំនួន ៥០ ពាន់​លាន​ដុល្លារ​នេះ​គឺជា​ការ​គំរាម​កំហែង​ចំពោះ​ធនាគារ​ពិភពលោក​ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ លោក Shi មាន​ប្រសាសន៍​ថា៖ «ធនាគារ​ថ្មី​នេះ​នឹង​ដើរ​តួនាទី​គាំទ្រ​បន្ថែម​ដ៏​សំខាន់​មួយ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេង​ទៀត»។ នេះ​បើ​យោង​តាម​ការ​ដក​ស្រង់​ព័ត៌មាន​ដែល​បា...