អ៊ីរ៉ង់​អាច​បង្កើន​ទិន្នផល​ប្រេង​ប្រចាំ​ថៃ្ង ១ លាន​ធុង

ក្រុង​តេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់ បាន​ឲ្យ​ដឹង​ថា ប្រទេស​របស់​ខ្លួន​អាច​បង្កើន​ទិន្នផល​ប្រេង​ប្រចាំ​ថ្ងៃ​ចំនួន ១ លាន​ធុង​ទៀត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​មួយ​បាន​លុប​ចោល​ទណ្ឌកម្ម​មួយ​ចំនួន ដែល​ការ​បង្កើន​ទិន្នផល​នេះ​នឹង​ទាមទារ​តំណែង​ជា​ប្រទេស​ផ្គត់​ផ្គង់​ប្រេង​ធំ​ជាង​គេ​ទីពីរ​របស់​អង្គការ OPEC មក​វិញ។
ខណៈ​ទណ្ឌកម្ម​មួយ​ចំនួន​នឹង​ត្រូវ​កាត់​បន្ថយ​បន្តិច​ម្តងៗ​នោះ ក្រុម​អ្នក​អង្កេត​ឧស្សាហកម្ម​ភាគ​ច្រើន​បាន​យល់​ស្រប​ថា សមត្ថភាព​បង្កើន​ទិន្នផល​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៥​ឆ្នាំ និង​ថវិកា​ប្រមាណ ១០ ពាន់​លាន​ដុល្លារ​លើ​ការ​វិនិយោគ។ នេះ​បើ​យោង​តាម​ប្រធាន​ក្រុម​ហ៊ុន​ក្នុង​ឧស្សាហ​កម្ម​ប្រេង​ដែល​បាន​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។
លោក Mohsen Shoar អ្នកវិភាគ​ប្រចាំក្រុមហ៊ុន​ Continental Energy DMCC នៅ​ប្រទេស​ឌូបៃ ដែល​បានជួយ​ក្រុមហ៊ុន​ ConocoPhillips ចរចា​កិច្ច​សន្យា​ប្រេង​នៅ​ប្រទេស​អ៊ីរ៉ង់​នៅទសវត្សរ៍​ឆ្នាំ ១៩៩០​បាន​ថ្លែងថា៖«​កត្តា​ចាំ​បាច់​ទីមួយគឺ​ការ​វិនិយោគ»​។
លោក​បាន​ឲ្យ​ដឹង​តាមទូរស័ព្ទ​ថា៖«​ដើម្បី​ទទួល​បានទិន្នផល​ប្រេង​ខ្ពស់​ជាង​​ ៤​ រយលាន​ក្នុងមួយ​ថ្ងៃ នឹង​ត្រូវ​ការ​ជំនួយ​បរទេស»

Comments

Popular posts from this blog

Microsoft គ្រោង​ចេញ​លក់ Window 10 ជំនាន់​ថ្មី​ក្នុង​ឆ្នាំ​នេះ

ចិន​ស្វាគមន៍​អាមេរិក​ចូល​រួម​ក្នុង​ធនាគារ​អភិវឌ្ឍន៍​ថ្មី