Honda ប្រមូលរថយន្តបន្ថែមនៅសហរដ្ឋអាមេរិក
ក្រុងតូក្យូៈ ក្រុមហ៊ុន Honda Motor បានបង្កើនការប្រមូលរថយន្តបន្ថែមលើការប្រមូលដែលមានស្រាប់នៅអាមេរិកចំនួនប្រមាណ ១០ ម៉ឺនគ្រឿងទៀតទាក់ទងនឹងបញ្ហាពោងខ្យល់សុវត្ថិភាពដែលផលិតដោយក្រុមហ៊ុន Takata Corp។
ការប្រមូលរថយន្តមកវិញជាថ្មីនេះមាន ១០៤ ៨៧១ គ្រឿងជារថយន្តប្រភេទ USV ម៉ូដែល Honda Pilot ស៊េរី២០០៨ រថយន្តម៉ូដែល Accord ស៊េរី២០០១ និងរថយន្តម៉ូដែល Civi cស៊េរី ២០០៤។ នេះបើយោងតាមគេហទំព័ររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េរបស់អាមេរិក។
ការប្រមូលរថយន្តលើកក្រោយបំផុតរបស់ក្រុមហ៊ុន Honda នេះបានធ្វើឡើង បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មនៅអាមេរិកក្នុងខែនេះបានជំរុញឲ្យម្ចាស់រថយន្តប្តូរពោងខ្យល់សុវត្ថិភាពដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតជាបន្ទាន់៕
Comments
Post a Comment